ពីថ្ងែទី 18-Jul-2011 ដល់ថ្ងែទី 28-Dec-2011
ចំនួនទំព័របានបើកម្សិលមិញ: 325
ចំនួនទំព័របានបើកថ្ងៃនេះ: 4
ចំនួនទំព័របានបើកសរុប: 53211
ចំណាប់អារម្មណ៍លើគេហទំព័រ:
(13%)
(2%)
(4%)
(3%)
(78%)

អត្ថបទសង្ខេបស្តីពីផែនការយុទ្ធសាស្ត្រប្រព័ន្ធព័ត៌មានសុខាភិបាល:២០០៨-២០១៥

HISSP ជាភាសាអង់គ្លេស   HISSP ជាភាសាខ្មែរ

ផែនការយុទ្ធសាស្ត្រប្រព័ន្ធព័ត៌មានសុខាភិបាល (ផ.យ.ប្រ.ព.ស) ២០០៨-២០១៥ គឺជាយុទ្ធសាស្ត្រលើកដំបូង ដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ ផែនការយុទ្ធ​សាស្ត្រ​​ នេះត្រូវបានបង្កើតឡើង ដោយផ្អែក ទៅលើការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃប្រព័ន្ធព័ត៌មានសុខាភិបាលបច្ចុប្ប​ន្ន ហើយនិងតម្រូវការនានា ពីអ្នកប្រើប្រាស់ជាច្រើន។ ផែនការ​យុទ្ធសាស្ត្រនេះ​ គឺជាផលិតផលរួមគ្នាដែលបង្កើតដោយ ក្រុមការងារ នៃប្រព័ន្ធព័ត៌មាន​ សុខាភិបាលដែលរួមមានស្ថាប័នសុខាភិបាលពាក់ព័ន្ធ វិទ្យាស្ថានជាតិស្ថិតិ​នៃក្រសួង​ផែនការ និងអគ្គនាយកដ្ឋានរដ្ឋបាលទូទៅនៃក្រសួងមហាផ្ទៃ ក៏ដូចជាតំណាងនៃដៃ​គូ​អភិវឌ្ឍន៍សុខាភិបាលនានា។ ការពិភាក្សាអំពីយុទ្ធសាស្ត្រ បានចាប់ផ្តើមឡើងតាំងពីពាក់ កណ្តាល​​ឆ្នាំចុងក្រោយនៃឆ្នាំ ២០០៦ និង បញ្ចប់ នៅក្នុងខែធ្នូ ឆ្នាំ ២០០៧។ ថវិកា និង ជំនួយបច្ចេកទេសដើម្បើបង្កើតផែនការយុទ្ធសាស្ត្រនេះ រួមទាំង ការវាយតម្លៃប្រព័ន្ធព័ត៌មានសុខាភិបាលត្រូវបានផ្តល់ឲ្យ ដោយបណ្តាញរង្វាស់សុខភាព និងអង្គការសុខភាព​ពិភពលោក ។​
ទស្សនៈវិស័យនៃប្រព័ន្ធព័ត៌មានសុខាភិបាលគឺ : “ត្រូវមានព័ត៌មានសុខាភិបាល និង ព័ត៌មានដែលទាក់ទង ទៅនឹងសុខាភិបាល ដែលមានលក្ខណៈពាក់ព័ន្ធ ទាន់ពេល​វេលា និងមានគុណភាពខ្ពស់ សម្រាប់ធ្វើ គោលនយោបាយ និងការសម្រេចចិត្តដោយផ្អែក​ទៅលើភស្តុតាងជាក់ស្តែង ការអនុវត្តន៍កម្មវិធី ការត្រួតពិនិត្យតាមដាន និងការវាយតម្លៃ ដើម្បីចូលរួមចំណែកធ្វើឲ្យសុខភាពប្រជាជនបានល្អប្រសើរឡើង” ។ នៅក្នុងផែនការយុទ្ធសាស្ត្រនេះ មានគោលបំណង ៥ ដែលអាចធ្វើឲ្យសម្រេចបាននូវ ទស្សនៈវិស័យ នៃប្រព័ន្ធព័ត៌មានសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
គោលបំណងទាំងនោះមាន :

  • ធានាបាននូវការអនុវត្តន៍ខ្ពស់នៃប្រព័ន្ធព័ត៌មានសុខាភិបាលជាតិ ដោយគោរព តាមស្តង់ដារអន្តរជាតិ និងទទួលបាននូវការទទួលស្គាល់ និងការគាំទ្រនៅក្នុង ចំណោមអ្នកធ្វើគោលនយោបាយ និងសាធារណៈ។
  • ធានាបាននូវការសម្រេចចិត្តដោយផ្អែកលើភស្តុតាងជាក់ស្តែង តាមរយៈការ ត្រួតពិនិត្យតាមដាន និងការវាយតម្លៃនូវការបំពេញការងារសុខាភិបាល (performance) និងធ្វើឲ្យប្រសើរឡើងលើការផលិតទិន្នន័យ និងការផ្សព្វផ្សាយ ព័ត៌មានតាមរយៈការប្រើប្រាស់នូវការប្រាស្រ័យទាក់ទង និងបច្ចេកវិទ្យាសម ស្រប។
  • ជម្រុញឲ្យមាន(availability)នូវព័ត៌មានប្រកបដោយគុណភាព អំពីប្រជាសាស្ត្រ សង្គម សេដ្ឋកិច្ច ជំងឺ មរណៈ មាតា និងព័ត៌មានអំពីកត្តាប្រឈមគ្រោះថ្នាក់ និង ធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលនៃការធ្វើផែនការអង្កេត និងការធ្វើ​អង្កេត (survey planning and implementation)។
  • ពង្រឹងគុណភាពនៃកំណត់ត្រាអ្នកជំងឺ (medical records) ដើម្បីធ្វើឲ្យប្រសើរ ឡើងដល់ការគ្រប់គ្រងករណីជំងឺ និងគុណភាព ភាពពេញលេញ និងទាន់ពេល វេលានៃទិន្នន័យ ប្រព័ន្ធឃ្លាំមើលជំងឺដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះ ការរាតត្បាត និងទប់ស្កាត់នៃជំងឺឆ្លង។
  • ធានាបាននូវប្រសិទ្ធិភាព និងប្រសិទ្ធិភាពតម្លៃនៃការថែទាំសុខភាព និង ការ​បំពេញការងារសុខាភិបាលសាធារណៈ (public health performance) តាមរយៈការគ្របដណ្តប់នៃប្រព័ន្ធព័ត៌មានសុខាភិបាល និង ការធ្វើឲ្យប្រសើរ ឡើងនូវការគ្រប់គ្រងទិន្នន័យអំពីហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង ភស្តុភារ (logistics) ។

ផ.យ.ប្រ.ព.ស ២០០៨-២០១៥ មានសមាសភាគសំខាន់ប្រាំដែលយកចេញពីក្របខ័ណ្ឌ នៃបណ្តាញ រង្វាស់សុខភាព ។
សមាសភាគនេះរួមមាន :

  • គោលនយោបាយ និង​ ធនធាននៃប្រព័ន្ធព័ត៌មានសុខាភិបាល
  • ការគ្រប់គ្រងទិន្នន័យ និង ការប្រើប្រាស់
  • កំណត់ត្រាជំងឺ និង សុខភាព រួមទាំងប្រព័ន្ធឃ្លាំមើលជំងឺ
  • ការធ្វើជំរឿន ការចុះបញ្ជីអត្រានុកូលដ្ឋាន និង ការធ្វើអង្កេត (population-based surveys)
  • ការងាររដ្ឋបាលនៃសេវាសុខាភិបាល និង ប្រព័ន្ធទ្រទ្រង់ (health service administration)

នៅក្រោមសមាសភាគនីមួយៗ ផែនការយុទ្ធសាស្ត្របានបញ្ជាក់អំពីគោលដៅ ជាក់លាក់ ចំនួន ១២ ។
គោលដៅទាំងនោះរួមមាន :

  • បង្កើនទិន្នន័យសុខាភិបាលដែលមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងពេញ លេញពីមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ។
  • លើកកំពស់គុណភាពព័ត៌មានសុខាភិបាល
  • ពង្រឹងការប្តេជ្ញា ការសម្របសម្រួល និង ធនធានសម្រាប់ប្រព័ន្ធព័ត៌មាន​សុខាភិបាល
  • បង្កើនការចែករំលែក ការគ្រប់គ្រង ការវិភាគ ការផ្សព្វផ្សាយ និង ការប្រើប្រាស់ ទិន្នន័យ
  • បង្កើនទិន្នន័យ (availability) ប្រជាជន និង ប្រជាសាស្ត្រសង្គម (socio-demographic) និង ការប្រើប្រាស់នៅគ្រប់លំដាប់ថ្នាក់នៃប្រព័ន្ធសុខាភិបាល និង ថ្នាក់រដ្ឋបាលដើម្បីលើកកំពស់សុខភាព និងការត្រួតពិនិត្យតាមដាន និង ការគ្រប់គ្រងលើការផ្តល់សេវា។
  • ធ្វើឲ្យប្រសើរឡើងនូវការគ្របដណ្តប់ និងការប្រើប្រាស់នៃការចុះបញ្ជីអត្រានុ កូលដ្ឋាន រួមមានមូលហេតុនៃការស្លាប់នៅមូលដ្ឋានសុខាភិបាល និង នៅក្នុង សហគមន៍ ។
  • បង្កើនទិន្នន័យអង្កេត (availability) រួមមានជំងឺមិនឆ្លង និងកត្តាប្រឈមគ្រោះ​ថ្នាក់។
  • ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធកត់ត្រាអ្នកជំងឺ ការរក្សាទុកដាក់ និង ប្រព័ន្ធបញ្ចេញ ទិន្នន័យនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។
  • ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធតាមដានជំងឺ ការធ្វើរោគវិនិច្ឆ័យ ការរាយការណ៍ បន្ទាន់នៃករណីជំងឺ និការឆ្លើយតបទាន់ពេលវេលាទៅនឹងការរាតត្បាតនៃជំងឺ។
  • ពង្រឹងការរាយការណ៍ករណីជំងឺ ការត្រួតពិនិត្យតាមដាន និងការឆ្លើយតប ទៅនឹងជំងឺមិនឆ្លង (មិនរាប់បញ្ចូលគ្រោះថ្នាក់ចរាចរ និង របួសទេ)។
  • ពង្រីកការចូលរួមរបស់វិស័យឯកជននៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលជាតិ និង​ពង្រីក និងធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានទិន្នន័យអំពីហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង ភស្តុភារ។

ផែនការយុទ្ធសាស្ត្រនេះ ក៏មានរៀបរាប់ផងដែរនូវផែនការសកម្មភាព លទ្ធផល រំពឹងទុក ​ពេលវេលា ការទទួលខុសត្រូវ និងតម្រូវការធនធាននានា។
មានការទទួលស្គាល់ថា​​​ ផ.យ.ប្រ.ព.ស ២០០៨ - ២០១៥ នេះអាចអនុវត្តទៅបាន​ដោយជោគជ័យអាស្រ័យដោយ៖

  • ការឯកភាពទាំងស្រុងពីរាជរដ្ឋាភិបាល ដោយមានការគាំទ្រខាងនយោបាយ និងច្បាប់
  • ផែនការនេះទាមទារឲ្យមានថវិកាគ្រប់គ្រាន់ និងការគាំទ្រពីរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍សុខាភិបាលសំខាន់ៗ
  • វាចាំបាច់ណាស់ដែលអង្គការនានា និង ដៃគូដែលចូលរួមនៅក្នុងការអនុវត្តន៍ នូវផែនការយុទ្ធសាស្ត្រនេះរក្សានូវបណ្តាញការងារឲ្យបានល្អ ហើយនិង អនុម័តយន្តការសម្របសម្រួលចាំបាច់
  • ផែនការនេះត្រូវការធ្វើការប្រាស្រ័យទាក់ទងគ្នាឲ្យបានទូលំទូលាយ ហើយ មានការយល់ដឹងពីដៃគូនានា ពីសមាគមវិជ្ជាជីវៈ ប្រព័ន្ធផ្សព្វផ្សាយ និង ប្រជាពលរដ្ឋ
  • ផែនការនេះត្រូវតែគាំទ្រគោលនយោបាយ និងសកម្មភាពឲ្យមានប្រសិទ្ធ​ភាពបំផុត នៅថ្នាក់ជាតិ និងថ្នាក់ក្រោម
  • វាត្រូវធានាឲ្យបាននូវអភិក្រមស្តង់ដារ ដើម្បីគ្រប់គ្រងទិន្នន័យ និងព័ត៌មាន​សុខាភិបាល
  • ចុងបញ្ចប់ផែនការនេះគួរតែត្រូវបានអនុវត្តយ៉ាងពេញលេញ ដើម្បីអាចផ្តល់​នូវព័ត៌មានដែលត្រូវការសម្រាប់ធ្វើការសម្រេចចិត្តបាន​ ត្រឹមត្រូវ។
Highlighted Documents
រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ​នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល DPHI/MoH. 2011
សូមប្រើប្រាស់ Mozila Firefox សំរាប់ការមើលដែលល្អបំផុត និងយូនីកូដសំរាប់ភាសារខ្មែរ