ពីថ្ងែទី 18-Jul-2011 ដល់ថ្ងែទី 28-Dec-2011
ចំនួនទំព័របានបើកម្សិលមិញ: 325
ចំនួនទំព័របានបើកថ្ងៃនេះ: 3
ចំនួនទំព័របានបើកសរុប: 53210
ចំណាប់អារម្មណ៍លើគេហទំព័រ:
(13%)
(2%)
(4%)
(3%)
(78%)

ប្រព័ន្ធព័ត៌មានសុខាភិបាលកម្ពុជា

សាវតា

ប្រវត្តិនៃប្រព័ន្ធព័ត៌មានសុខាភិបាល​ជាតិនៅកម្ពុជា បានចាប់ផ្តើមឡើងនៅខែកក្កដា ឆ្នាំ១៩៩២ នៅពេលដែលក្រសួងសុខាភិបាល​បាន
បង្កើតអនុគណៈកម្មការប្រព័ន្ធព័ត៌មាន សុខាភិបាល ដោយបញ្ជាក់ពី ការទទួលខុសត្រូវនៃការបង្កើតឡើងនូវប្រព័ន្ធព័ត៌មានសុខា ភិបាលជាតិ។
តម្រូវការនៃប្រព័ន្ធព័ត៌មានថ្នាក់ជាតិបានមានការកើននូវតំរូវការព័ត៌មានអំពី ស្ថានភាពសុខភាព និងការប្រើប្រាស់ព័ត៌មានពីបណ្តាអ្នកប្រើប្រាស់ដូចជា
នាយកដ្ឋាន នានានៃក្រសួងសុខាភិបាល កម្មវិធីជាតិ និងមន្ទីសុខាភិបាលខេត្ត-ក្រុង។ បន្ទាប់មកក្រសួង សុខាភិបាល​ បានប្រកាសផ្សព្វផ្សាយ
ជាផ្លូវការក្នុងឆ្នាំ១៩៩៣ ដោយមានការដាក់បញ្ចូល អោយប្រើប្រាស់នៅក្នុងខេត្តមួយចំនួន ហើយបានគ្របដណ្តប់នៅទូទាំងប្រទេសនៅក្នុង
ខែកុម្ភៈ ឆ្នាំ១៩៩៥។ ប្រព័ន្ធព័ត៌មានសុខាភិបាលថ្មីនេះបានផ្តោតទៅលើការប្រមូលទិន្នន័យអំពីសកម្ម ភាពផ្តល់សេវា និងបញ្ហាសុខភាព
ដែលត្រូវបានរាយការណ៏ពីគ្រប់លំដាប់ថ្នាក់នៃមូលដ្ឋាន សុខាភិបាលសាធារណៈទាំងអស់ ជាពិសេសមន្ទីរពេទ្យ និងមណ្ឌលសុខភាព នៃប្រព័ន្ធ
ព័ត៌មានសុខាភិបាល។ តែទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធនេះមិនបានប្រមូលទិន្នន័យអំពី ភ័ស្តភារ ការងាររដ្ឋបាល ហិរញ្ញវត្ថុ និងស្ថិតិអាត្រានុកូលដ្ឋាននោះទេ។
ទិន្នន័យទាំងនោះ បានប្រមូលទៅតាមក្រុមអាយុ និង ទីតាំងភូមិសាស្រ្ត ហើយព័ត៌មានទៅតាមភេទគឺមាន តែចំពោះការពិនិត្យពិគ្រោះជំងឺក្រៅសរុប
អ្នកជំងឺសម្រាកពេទ្យ និង លទ្ធផលមន្ទីរ ពិសោធន៏នៃជំងឺគ្រុនចាញ់ប៉ុណ្ណោះ។ ចាប់តាំងពីពេលចាប់ផ្តើមនៃប្រព័ន្ធព័ត៌មានសុខា ភិបាលមក ប្រព័ន្ធនេះ
បានឆ្លងកាត់ការពិនិត្យកែលំអរឡើងវិញជាច្រើនដងគឺនៅឆ្នាំ ១៩៩៦ ១៩៩៩​  ២០០៣ និងឆ្នាំ ២០០៩។

  • ឆ្នាំ១៩៩៦ ការកែសម្រួលបានធ្វើឡើងដើម្បីឆ្លើយតបទៅនិងផែនការគ្របដណ្តប់ សុខាភិបាល ដែលបានកំណត់សេវាសុខាភិបាល
    ដែលត្រូវផ្តល់ដោយមូលដ្ឋានសុខាភិ បាលនីមួយ‌ៗ ដោយសផ្អែកលើមូលដ្ឋានភូមិសាស្រ្ត និងចំនួនប្រជាជន។
  • ឆ្នាំ១៩៩៩ ការកែប្រែផ្នែកតូចត្រូវបានធ្វើឡើងដើម្បីលើកកំពស់របាយការណ៏នៃ សូចនាករគន្លឹះមួយចំនួន។
  • ឆ្នាំ២០០៣ ការកែប្រែត្រូវបានធ្វើឡើងដើម្បីកំណត់សូចនាករបន្ថែមសម្រាប់កម្មវិធី ជាតិនានា និង មូលដ្ឋានសុខាភិបាល
    សម្រាប់ធ្វើការត្រួតពិនិត្យតាមដាន និងធ្វើការ វាយតម្លៃ ហើយនិងលុបចោលសូចនាករដែលមិនបានប្រើប្រាស់។
  • ឆ្នាំ២០០៩ ការកែប្រែបានដាក់បញ្ចូលនូវទិន្នន័យទូទៅ​ និងទិន្នន័យតាមរយៈកម្ម វិធីខ្សែ បណ្តោយ។

រូបភាពទូទៅនៃការកែសម្រួលទាំងបួនលើកមកនេះបានប្រព្រឹត្តទៅដោយវិធីសាស្ត្របែប​ពិគ្រោះយោបល់ និងការចូលរួមប្រើប្រាស់សម្រាប់
កែប្រែប្រព័ន្ធ​ដោយមានពីគ្រប់ភាគី សំខាន់ៗ​ដែលពាក់ព័ន្ធទាំងអស់ ។

ប្រព័ន្ធព័ត៌មានសុខាភិបាល មានចំណុចពិសេសៗមួយចំនួនដូចខាងក្រោមនេះ៖

  • សមាហរន្តកម្មប្រមាណ ២០​គំរូរបាយការណ៏ និង​ការកត់ត្រាអោយទៅជាប្រព័ន្ធ តែមួយ ដើម្បីបញ្ចៀសភាពជាន់គ្នា
    និងកាត់បន្ថយទំហំការងាររបស់បុគ្គលិក។
  • ធ្វើបមាណីយកម្ម គំរូរបាយការណ៏ និងការកត់ត្រា
  • វាមានលក្ខណៈសាមញ្ញ និង សុក្រិត
  • ប្រព័ន្ធព័ត៌មានសុខាភិបាលត្រូវគេរៀបចំឲ្យប្រើប្រាស់នៅលើកម្មវិធី Access System  មុននឹងផ្លាស់ប្តូរទៅជាកម្មវិធីតាមរយៈគេហទំព័រ។

ប្រព័ន្ធព័ត៌មានសុខាភិបាលមានសមាភាពសំខាន់ពីរ​ (ដោយរួមទាំងឧបករណ៍ ជំនួយសម្រាប់ការប្រមូលទិន្នន័យនៅកម្រិតមូលដ្ឋានសុខាភិបាលផងដែរ)៖
១. របាយការណ៍ប្រចាំខែ
របាយការណ៍ទាំងនេះរៀបរាប់អំពីបញ្ហាសុខាភាពសំខាន់ៗ និង សកម្មភាពនៃការ ផ្តល់សេវាសុខាភិបាល៖

  • HC1 ជាគំរូរបាយការណ៏សម្រាប់មណ្ឌលសុខភាព
  • HO2 ជាគំរូរបាយការណ៏សម្រាប់មន្ទីរពេទ្យបង្អែក

២. ឩបករណ៏សម្រាប់ប្រមូលទិន្នន័យ
ការប្រមូលទិន្នន័យនៅមណ្ឌលសុខភាព តាមរយៈការប្រើប្រាស់បញ្ជីកត់ត្រាប្រចាំ ថ្ងៃសម្រាប់ការពិគ្រោះជម្ងឺក្រៅ
ការពិនិត្យពិគ្រោះមុននិងក្រោយសម្រាល ការចាក់ ថ្នាំបង្ការ ពន្យារកំណើត និង ការសម្រាលកូនជាដើម ។ ទិន្នន័យដែលប្រមូលបានមកពីមូលដ្ឋាន
សុខាភិបាល និង សកម្មភាពចុះមូលដ្ឋាន ត្រូវបានកត់ត្រាទុកក្នុងបញ្ជីកត់ត្រាប្រចាំថ្ងៃ។
មានដំណើរការដូចគ្នាសម្រាប់មន្ទីរពេទ្យដោយមានបញ្ជីកត់ត្រាសម្រាប់ផ្នែកសេវាសុខភាពនីមួយៗដូចជា៖
ផ្នែកវេជ្ជសាស្ត្រ​ ផ្នែករោគកុមារ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកសល្យសាស្ត្រ ផ្នែកជំងឺរបេង ផ្នែកឱសថសាស្ត្រ និង ផ្នែកមន្ទីរពិសោធន៍។
នៅមណ្ឌល សុខភាព និង មន្ទីរពេទ្យបង្អែក បញ្ជីកត់ត្រាមានកត់ត្រាកាលបរិច្ឆេទ ឈ្មោះអ្នកជំងឺ ភេទ អាយុ អាស័យដ្ឋាន រោគវិនិច្ឆ័យ
(កាលបរិច្ឆេទចូលសម្រាកពេទ្យ និង ចេញពីមន្ទីរពេទ្យ) ។ល។ រយៈពេលរាយការណ៍គឺសម្រាប់មួយខែពេញ ដោយគិតចាប់តាំងពីថ្ងៃទីមួយរហូត
ដល់ថ្ងៃចុងក្រោយនៃខែ។ នៅរាល់ចុងខែនីមួយៗ ទិន្នន័យត្រូវគេបញ្ចូលទៅក្នុងទម្រង់ របាយការណ៍ប្រចាំខែ។ ដើមឡើយរបាយការណ៍ប្រចាំខែ
ដែលមណ្ឌលសុខភាព (ទម្រង់ HC1) និង មន្ទីរពេទ្យបង្អែក (ទម្រង់ HO2) ត្រូវផ្ញើជាឯកសារក្រដាសទៅកាន់ការិយាល័យ
សុខាភិបាលស្រុកប្រតិបត្តិ (OD) និង មន្ទីរសុខាភិបាលខេត្ត (PHD)។ ក្រោយមករបាយ ការណ៏បានផ្ញើតាមរយៈប្រព័ន្ធសារអេឡិចត្រូនិច (អ៊ីមែល)
និង/ឬ តាមរយៈ USB ដោយប្រើជាទិន្នន័យ Microsoft Access ។ បន្ទាប់ពីការកែរសម្រួលមកបច្ចុប្បន្ននេះ ទិន្នន័យព័ត៌មានសុខាភិបាល (HIS)
ត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងប្រព័ន្ធទិន្នន័យ តាមរយៈគេហទំព័រ។ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និង មន្ទីរសុខាភិ បាលខេត្ត
អាចចូលទៅប្រើប្រាស់ទិន្នន័យទាំងនោះបានដោយផ្ទាល់ នៅក្នុងប្រព័ន្ធព័តមានសុខាភិ បាលតាមរយៈគេហទំព័រនោះតែម្តង ។

បច្ចេកវិទ្យាព័ត៌មាន
ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រព័ន្ធព័ត៌មានសុខាភិបាល បានវិវត្តន៏និងប្រព្រឹត្ត ទៅមុខរហូតមកដល់ពេលនេះ ។
ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៩ ប្រព័ន្ធព័ត៌មាន សុខាភិបាលត្រូវគេកែសម្រួល និង បង្កើតឡើងដោយប្រើប្រាស់បាននៅលើប្រព័ន្ធកុំព្យូទ័រ
ជាទម្រង់ទិន្នន័យ Microsoft Access នៅថ្នាក់ស្រុក ថ្នាក់ខេត្ត និង ថ្នាក់ជាតិ។ នៅមណ្ឌល សុខភាព ប្រធានមណ្ឌលសុខភាព
ប្រមូលទិន្នន័យដោយស្រង់ ពីគ្រប់បញ្ជីកត់ត្រាទាំងអស់ នៅតាមផ្នែកនីមួយៗ បន្ទាប់មកទើបបញ្ចូលទិន្នន័យទាំងនោះរួមគ្នា
ឲ្យទៅជាទម្រង់របាយ ការណ៍ប្រចាំខែ(ទម្រង់HC1)។ ហើយក្រោយមកទៀតទើបបញ្ជូនទិន្នន័យនោះទៅកាន់ ការិយាល័យសុខាភិបាលស្រុក​ប្រតិបត្តិ (OD) ។
រីឯមន្ទីរពេទ្យបង្អែកក៏ប្រមូលទិន្នន័យ អ្នកជំងឺសម្រាកពេទ្យ និងដោយរៀបចំទៅជាទម្រង់HO2 ហើយបន្ទាប់មកបញ្ជូនទៅ ការិយាល័យស្រុកប្រតិបត្តិ។​
ចំណែកឯមន្ទីរពេទ្យខេត្ត​​​ត្រូវផ្ញើទិន្នន័យនោះទៅមន្ទីរសុខាភិ បាលខេត្ត (PHD) ។ បន្ទាប់មកទៀត
ការិយាល័យស្រុកប្រតិបត្តិរៀបចំសរុបទិន្នន័យ HC1 និង HO2ទាំងអស់ទៅជាទម្រង់​DO3 រួចបញ្ចូលវាទៅក្នុងប្រព័ន្ធទិន្នន័យដែលប្រើ
Microsoft Access រួចបញ្ជូនទៅកាន់មន្ទីរសុខាភិបាលខេត្ត។ មន្ទីរពេទ្យមួយចំនួនក៏បានបញ្ចូល ទិន្នន័យទៅក្នុងប្រព័ន្ធទិន្នន័យដែលប្រើ
Microsoft Access ដោយខ្លួនឯងផ្ទាល់ផង ដែរ។ បន្ទាប់មកមន្ទីរសុខាភិបាលខេត្តរៀបចំសរុបទិន្នន័យ DO3 ទាំងអស់ដែលបានមកពី ស្រុកប្រតិបត្តិ
ហើយបញ្ជូនវាទៅកាន់ការិយាល័យព័ត៌មានសុខាភិបាលនៃនាយកដ្ឋាន ផែនការ និង ព័ត៌មានសុខាភិបាលរបស់
ក្រសួងសុខាភិបាល ដោយបំលែងចូល Microsoft Access ។

នៅឆ្នាំ២០១០ ក្រុមការងារបច្ចេសទេសនៃក្រសួងសុខាភិបាល បានបង្ហាញពីចំ ណាប់អារម្មណ៍ និងឆន្ទៈក្នុងការសហការជាមួយគម្រោង
ធ្វើឲ្យសេវាសុខភាពកាន់តែប្រ សើររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៏អន្តរជាតិ ( USAID – BHS Project)
ក្នុងគោលដៅដើម្បីធ្វើការកែរសម្រួល និង ផ្ទេរប្រព័ន្ធទិន្នន័យព័ត៌មានសុខាភិ បាលដែលប្រើ Microsoft Access ចូលទៅក្នុងប្រព័ន្ធទិន្នន័យប្រើកម្មវិធីគេហទំព័រ
(PHP/MySQL) វិញ។ នៅខែមេសា ឆ្នាំ២០១០ ក្រុមការងារនៃនាយកដ្ឋានផែនការ និង ព័ត៌មានសុខាភិបាលរបស់ក្រសួងសុខាភិបាល
និងគម្រោង​ BHS/URC បានឯកភាពគ្នា បង្កើតប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រ ដែលអាចបន្តដំណើរការបានល្អ ទោះនៅពេលត្រូវពង្រីកទំហំនៃ
ការប្រើប្រាស់ក៏ដោយ ការប្រើប្រាស់នូវទម្រង់ទិន្នន័យដូច គ្នាទៅនឹងប្រព័ន្ធព័ត៌មានសុខាភិបាលមុនៗដែលប្រើ Microsoft Access ។

ប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រថ្មីត្រូវបានបង្កើតឡើងដោយប្រើ៖

  • កម្មវិធី MySQL ជាប្រព័ន្ធគ្រប់គ្រងប្រព័ន្ធទិន្នន័យដែលមានទំនាក់ទំនងនឹងគ្នាទៅ វិញទៅមក ធ្វើការនៅលើ​ Server​មួយ
    ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ច្រើនគ្នា អាចចូលទៅប្រើប្រាស់បានក្នុងលក្ខណៈមួយដែលងាយស្រួល
    គ្រប់គ្រងបំផុតនូវប្រព័ន្ធព័ត៌មានសុខាភិបាល ព្រមទាំងប្រព័ន្ធទិន្នន័យផ្សេងៗទៀតនាពេលអនាគតរបស់ក្រសួងសុខាភិបាល។
  • កម្មវិធី PHP​ ជាកម្មវិធីសរសេរមួយដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់គោលបំណងច្រើនបែបច្រើនយ៉ាង ហើយកម្មវិធីនេះត្រូវបានគេបង្កើតឡើង សម្រាប់រៀបចំបង្កើតគេហទំព័រដែលមានលក្ខណៈងាយស្រួលប្រែប្រួលនិងមិនបង់ថ្លៃ។
  • កម្មវិធី Apache  ជាកម្មវិធីមួយរបស់ Web Server ត្រូវបានប្រើជាពិសេសសម្រាប់ទាំង ព័ត៌មានដែលមានលក្ខណៈប្រសើរ និង គេហទំព័រដែលមានលក្ខណៈងាយស្រួល ប្រែប្រួល​នៅលើប្រព័ន្ធគេហទំព័រ (World Wide Web)។

ប្រព័ន្ធទិន្នន័យនៃប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រ អនុញ្ញាតឲ្យបុគ្គ លិកសុខាភិបាលនៅមណ្ឌលសុខភាព
មន្ទីរពេទ្យបង្អែក និង ស្រុកប្រតិបត្តិធ្វើការបញ្ចូល ទិន្នន័យទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលប្រចាំខែដោយផ្ទាល់។ បុគ្គលិកសុខាភិបាល ចូលទៅប្រើប្រាស់ទិន្នន័យនៃប្រព័ន្ធព័ត៌មានសុខាភិបាលនោះតែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះក្រោយពេលដែលទិន្នន័យ
នោះត្រូវបានគេបញ្ចូលរួចហើយទៅក្នុងប្រព័ន្ធ។ បច្ចុប្បន្ននេះ មានស្រុកប្រតិបត្តិចំនួន៧៧
មន្ទីរពេទ្យចំនួន៨៩ និង មណ្ឌលសុខភាព ជាង៧០ (នៅខេត្តបាត់ដំបង) ដែលកំពុងតែបានប្រើប្រាស់ និងបញ្ចូលទិន្នន័យប្រព័ន្ធព័ត៌ មានសុខាភិបាលដោយផ្ទាល់ទៅក្នុងប្រព័ន្ធពីកន្លែងធ្វើការរបស់ពួកគេ។ ប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រ ត្រូវបានបង្កើតឡើងដោយគ្រប់គ្រងទិន្ន ន័យខុសៗគ្នាមួយចំនួនដូចជា៖
១.  ទិន្នន័យព័ត៌មានសុខាភិបាលពីមូលដ្ឋានសុខាភិបាលសាធារណៈ ( HC1 និង  HO2)
២. ទិន្នន័យព័ត៌មានសុខាភិបាលពីមូលដ្ឋានសុខាភិបាលដែលផ្តល់សេវាដោយ អង្គការ ក្រៅរដ្ឋាភិបាល
៣. ទិន្នន័យប្រព័ន្ធព័ត៌មានសុខាភិបាលពីអ្នកផ្តល់សេវាសុខភាពឯកជន
៤.  ទិន្នន័យអង្កេតបង្ហាញពីការស្លាប់របស់មាតា
៥.  ទិន្នន័យចំនួនប្រជាជន (ជំរឿនឆ្នាំ២០០៨ និងចំនួនប្រជាជនក្នុងស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាល)។

បច្ចុប្បន្ននេះ ប្រព័ន្ធទិន្នន័យនៃប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័របាន ប្រមូលទិន្នន័យសុខាភិបាល ( HC1 និង  HO2 ) ទូទាំងប្រទេសពីមណ្ឌលសុខភាពចំនួន ៩៩០ មន្ទីរពេទ្យបង្អែកចំនួន៥៥ មន្ទីរពេទ្យជាតិចំនួន៨ និង មន្ទីរពេទ្យរបស់អង្គការក្រៅ រដ្ឋាភិបាលចំនួន២ ៕​

Highlighted Documents
រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ​នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល DPHI/MoH. 2011
សូមប្រើប្រាស់ Mozila Firefox សំរាប់ការមើលដែលល្អបំផុត និងយូនីកូដសំរាប់ភាសារខ្មែរ