ការពិព័ណ៌នាអំពីប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រ
ការគ្រប់គ្រង់ផ្នែកសុខាភិបាលដ៏ល្អមួយ
គឺជាធនធានដ៏សំខាន់បំផុត សំរាប់ការត្រួតពិនិត្យ វាយតម្លៃស្ថានភាព
សុខភាពរបស់ប្រជាជន និងគុណភាពសេវាសុខាភិបាលទូទាំងប្រទេស។
ការត្រួតពិនិត្យអាចធ្វើទៅបានទាន់ ពេលវេលាទាមទារឲមានព័ត៌មានត្រឹមត្រូវ
និងទាន់ពេលវេលាពីប្រភពខុសៗគ្នា ដូចជា ពីមន្ទីរពេទ្យ និងមណ្ឌល
សុខភាពសាធារណៈ ព្រមទាំងអ្នកផ្តល់សេវាសុខាភិបាលរបស់អង្កការក្រៅរដ្ឋាភិបាល
និងមូលដ្ឋានសុខាភិបាលឯកជន។ ការធ្វើបច្ចុប្បន្នភាព
និងភាពត្រឹមត្រូវមានសារៈសំខាន់ណាស់ចំពោះអ្នកគ្រប់គ្រង់សេវាសុខាភិបាលដោយបានមើល
ឃើញពីភាពខ្វះខាតក្នុងការផ្តល់សេវាសុខាភិបាល
និងចាត់វិធានការណ៍ដើម្បីដោះស្រាយលើកង្វះខាត ព្រមទាំង
ដើម្បីកែលំអរលើការផ្តល់សេវាសុខាភិបាល។
ការពង្រឹង
និងបង្កើតប្រព័ន្ធព័ត៌មានប្រកបដោយប្រសិទ្ធិភាពគឺជាបុព្វហេតុឆ្ពោះទៅដល់ការគ្រប់គ្រងដ៏ល្អ។
ប្រព័ន្ធព័ត៌មានសុខាភិបាល(HIS)តាមរយៈគេហទំព័រគឺជាការគ្រប់គ្រង
ទិន្នន័យសុខាភិបាល
ដែលបាន
បញ្ចូលពីមូលដ្ឋានសុខាភិបាលទាំងឡាយ(ទំរង់របាយការណ៍ប្រចាំខែសំរាប់មណ្ឌលសុខភាព
និងសំរាប់មន្ទីរពេទ្យ ប្រើប្រាស់សំរាប់គ្រឹះស្ថាន សាធារណៈ)
និងត្រូវបានគេរក្សាទុក ទាញយកមកប្រើប្រាស់ និងដំណើរការ
សម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត (ទិន្នផល)។
ការធ្វើសេចក្តីសម្រេចចិត្តរួមបញ្ចូលការប្រើប្រាស់ទិន្នន័យដើម្បីបង្កើតផែនការ
ការរៀបចំ និង ត្រួតពិនិត្យមូលដ្ឋានសុខាភិបាលនៅគ្រប់ថ្នាក់ៈ ថ្នាក់ជាតិ
ថ្នាក់ខេត្ត ថ្នាក់ស្រុក និងមូលដ្ឋានសុខាភិបាល។
ប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលឆ្នាំ
២០១០ ក្នុងគោលបំណង ដើម្បីជួយរៀបចំទិន្នន័យតាមរយៈគេហទំព័រ
និងដើម្បីអនុញ្ញាតឲមានការបញ្ចូលទិន្នន័យតាមរយៈទំរង់ក្នុងគេហទំព័រ
តាមរយៈការអនុញ្ញាតឲអ្នកប្រើប្រាស់ខាងក្រៅបណ្តាញបិទជិតអាចចូលទៅប្រើប្រាស់ប្រព័ន្ធទិន្នន័យ
កណ្តាល
ឬប្រព័ន្ធទិន្នន័យដែលគ្មានភ្ផាប់ទៅបណ្តាញរួមនោះ
មានន័យថាពួកគេអនុញ្ញាតឲមានភាពបត់បែនធំជាងមុន
តាមរយៈការប្រើប្រាស់ប្រព័ន្ធពីដើមដែលគេហៅថា “Client-Server”។
អាស្រ័យហេតុនេះ ប្រព័ន្ធព័ត៌មានសុខា
ភិបាលតាមរយៈគេហទំព័របានផ្ដល់នូវឧបករណ៍ថ្មីមួយទៀតសម្រាប់អ្នកគ្រប់គ្រង់ផ្នែកសុខាភិបាល
ក៏ដូចជា បុគ្គលិក
និងមន្រី្តសុខាភិបាលដោយអនុញ្ញាតឲទាញយកទិន្នន័យដោយផ្ទាល់ចេញពីប្រភពទិន្នន័យដើម។
ដូច្នេះអាចបញ្ចៀសបាននូវភាពយឺតយ៉ាវ និងកំហុសនានា
ដែលអាចកើតចេញពីទម្រង់ទិន្នន័យនៅលើក្រដាស ការបញ្ផូន និង
ការបញ្ចូលទិន្នន័យ។
លើសពីនេះទៅទៀតការប្រមូលទិន្នន័យភ្លាមៗអាចជួយដល់ការធ្វើសេចក្តីសម្រេចចិត្ត
និង ការចូលរួមពីអ្នកពាក់ព័ន្ធ។ នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល
របស់ក្រសួងសុខាភិបាលក្រោមជំនួយ
ថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិតាមរយៈគម្រោងធ្វើឲសេវាសុខាភិបាលកាន់តែប្រសើរឡើងរបស់អង្កការ
យូ អរ ស៊ី
បានបង្កើតប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រថ្មីមួយដោយប្រើប្រាស់ទំរង់
ព័ត៌មានដើមដូចគ្នាទៅនឹងប្រព័ន្ធព័ត៌មានសុខាភិបាលប្រើប្រាស់ពីមុននៅលើកម្មវិធី
MS Access (ត្រូវបានបង្កើត ក្នុងឆ្នាំ២០០៦ និងកែលម្អក្នុងឆ្នាំ ២០០៩)
ប្រព័ន្ធថ្មីតាមរយៈគេហទំព័រត្រូវបានបង្កើតឡើងដោយប្រើៈ
- កម្មវិធី MySQL
ជាប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមកធ្វើការនៅលើ
Server មួយដែលអនុញ្ញាតឲអ្នកប្រើប្រាស់
ប្រើបានច្រើនគ្នាក្នុងលក្ខណៈមួយដែលងាយស្រួលគ្រប់គ្រងនូវប្រព័ន្ធ
ព័ត៌មានសុខាភិបាលព្រមទាំងអាចបង្កើតកម្មវិធីនានាទៅអនាគត។
- កម្មវិធី PHP ជាភាសាកម្មវិធីសំរាប់មូលដ្ធានទិន្នន័យមួយដែលប្រើប្រាស់បានយ៉ាងទូលំទូលាយ តាមរូប ភាពនានានៃសកម្មភាព។
- កម្មវិធី Apache
ជាកម្មវិធីមួយរបស់ Web Server
ត្រូវបានប្រើជាពិសេសសម្រាប់ទាំងព័ត៌មានដែលមានលក្ខណៈឋេរ
និងគេហទំព័រដែលមានលក្ខណៈងាយស្រួយប្រែប្រួលយ៉ាងរស់រវើកនៅលើប្រព័ន្ធ World
Wide Web។
ប្រព័ន្ធព័ត៌មានសុខាភិបាលត្រូវបានកែលម្អក្នុងបីដំណាក់កាលដូចខាងក្រោមៈ
- ដំណាក់កាលទីមួយ (HIS 1.0)
បានបង្កើតកម្មវិធី HIS MySQL/PHP ថ្មីហើយបានផ្ទេររាល់ទិន្នន័យ
របស់ព័ត៌មានសុខាភិបាលដែលមានស្រាប់ទាំងអស់ទៅកាន់ប្រព័ន្ធទិន្នន័យថ្មី។
នេះគឺជា កម្មវិធីមួយតាមរយៈ គេហទំព័រដែលមានមុខងារទំនើប ប្រើសម្រាប់បញ្ចូល
ត្រួតពិនិត្យ និង កែសម្រួលព័ត៌មានសុខាភិបាលនៅគ្រប់កម្រិតទាំងអស់ ។
- ដំណាក់កាលទីពីរ (HIS 2.0)
ការបង្កើតមុខងារជាន់ខ្ពស់សម្រាប់ការធ្វើរបាយការណ៍ដែលឆ្លុះបញ្ចាំងនូវ
សូចនាករណ៍សំខាន់ៗក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលថ្នាក់ជាតិ HSP2
និងគោលដៅអភិវឌ្ឍសហស្សវត្សរ៍(MDG)។
នាយកដ្ឋានផែនការនិងប្រព័ន្ធព័ត៌មានសុខាភិបាល
នឹងបន្តសហការជាមួយគម្រោងធ្វើឲ្យសេវាសុខភាពកាន់តែល្អប្រសើររបស់អង្កការ
យូ អរ ស៊ី
ក្រោមជំនួយថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ
តែក៏អាចមានឱកាសសំរាប់ការចូលរួមជាមួយដៃគូដទៃទៀតដែរ
ក្នុងការរៀបចំការបណ្តុះបណ្តាលសម្រាប់បុគ្គលិក
និងការផ្តល់ជំនួយបច្ចេកទេសនៅថ្នាក់មូលដ្ធាន ការណែនាំពីការធ្វើ
របាយការណ៍ និងការប្រមូលទិន្នន័យសម្រាប់គម្រោង។
- ដំណាក់កាលទីបី នឹងបង្កើតយន្តការចាំបាច់សម្រាប់បញ្ចូលប្រព័ន្ធទិន្នន័យផ្សេងៗទៀតទៅក្នុងប្រព័ន្ធព័ត៌
មានសុខាភិបាលពិសេសគឺប្រព័ន្ធទិន្នន័យទាំងឡាយនៅក្នុងកម្មវិធីផ្សេងៗដែល មានរចនាសម្ព័ន្ធជាខ្សែបណ្តោយ។

